khmer eng
  • កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារក្នុងរយៈពេល ៣ខែ និងទិសដៅការងារខែវិច្ឆិកា និងធ្នូ របស់ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ១កេីត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វេីបច្ចុប្បន្នភាពនៃការវិវត្តន៍ថ្មីៗសំខាន់ៗជាពិសេសពាក់ព័ន្ធនឹងអត្ថប្រយោជន៍ជាតិ និងអន្ន្តរជាតិរបស់កម្ពុជា និងបូកសរុបលទ្ធផលការងារសំខាន់ៗក្នុងរយៈពេល៣ខែ ព្រមទាំងលើកទិសដៅការងារបន្តរបស់ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានចូលរួមអបអរសាទរចំពោះ  ឯកឧត្តម កែវ សុមាលី ត្រូវបានថ្នាក់ដឹកនាំតែងតាំងជានាយករងខុទ្ទកាល័យថ្មី។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា សរុបចំនួន ២០រូប នៅសាលាភក្តីវិក្រម៥ វិមានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន